ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១៣ រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានរៀបចំពិនិត្យ ផ្គូរផ្គង វាយតម្លៃលើការរៀបចំ
និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់
និងមន្ទីរជំនាញជុំវិញខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក ឈឹម ហុងស្រ៊ន
អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក រស់ វណ្ណារិទ្ធ
ប្រធានការិយាល័យសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋថ្នាក់ជាតិ និងមន្ត្រីនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ ដើម្បីធ្វើការរៀបចំពិនិត្យ ផ្គូរផ្គង វាយតម្លៃតារាងកើនឡើងថយ-ចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២ ឱ្យបានទាន់ពេលវេលា។